តើ SoarMA ជាអ្វី?
តើ SoarMA ជាអ្វី?
ជាកម្មវិធីសាកល្បងដែលមានរយៈពេលពីរឆ្នាំ ដែលត្រូវបានបង្កើតឡើង ដោយអនុលោមទៅតាមជំពូកទី 133 នៃក្រមឆ្នាំ 2016 វាគឺជាច្បាប់សកល ជាកម្មវិធីគណនីយឧបត្ថម្ភប្រាក់ទុនសន្សំ ដែលបានរៀបចំដើម្បីជួយដល់កុមារ និងគ្រួសារនៅរដ្ឋម៉ាសាឈូសេតដែលមានប្រាក់ចំណូលទាប ឲ្យមានលទ្ធភាពអាចសន្សំប្រាក់សម្រាប់ការអប់រំ និងការបណ្តុះបណ្តាលក្រោយរៀនចប់នៅវិទ្យាល័យ ។ គម្រោងផ្តួចផ្តើមនេះ បានទទួលមូលនិធិឧបត្ថម្ភតាមរយៈភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន នឹងជួយដាក់ទុនសន្សំបង្គ្រប់ ព្រមទាំងហិរញ្ញវត្ថុចំពោះកម្មវិធីសិក្សា ។ គណនីសន្សំផែនការ 529 ទាំងអស់នេះ ដែលជារបស់មហាវិទ្យាល័យ នឹងត្រូវផ្តល់ជូនតាមរយៈការិយាល័យរតនាគារ និងអគ្គលេខាធិកាផ្នែកទទួលថវិកានៃរដ្ឋម៉ាសាឈូសេត (Office of the Massachusetts State Treasurer and Receiver General) ក្នុងកិច្ចសហប្រតិបត្តិការជាមួយនឹងអាជ្ញាធរហិរញ្ញវត្ថុនៃរដ្ឋម៉ាសាឈូសេត (MEFA-Massachusetts Educational Financing Authority) និង Inversant ។
កម្មវិធី SoarMA សម្រាប់សាកល្បងនៅសហគមន៍ គឺជាកម្មវិធី “ជុំទី II” របស់អ្នកចូលរួមនៅរដ្ឋម៉ាសាឈូសេត ដែលចូលរួមក្នុងកម្មវិធីមូលនិធិប្រឈមការងារទីក្រុង របស់ទុនបម្រុងសហព័ន្ធ (Federal Reserve’s Working Cities Challenge grant program) ។ ទីក្រុងទាំងនោះមានដូចជា ក្រុងហាវើហ៊ិល (Haverhill) ឡូវ៉ែល (Lowell) ភិតហ្វៀល (Pittsfield) ស្ព្រិងហ្វៀល (Springfield) និងវ៉ឆេស្ទឹ (Worcester) ។
តើអ្វីជាបំណងរួម និងគោលដៅរបស់ SoarMA?
បំណងរបស់ SoarMA គឺដើម្បីជួយដល់សិស្សនៅរដ្ឋម៉ាសាឈូសេត ព្រមទាំងគ្រួសាររបស់ពួកគេ ឲ្យអាចសន្សំប្រាក់សម្រាប់ការសិក្សានៅឧត្តមសិក្សា បណ្តុះទស្សនៈវិជ្ជមានចំពោះការសន្សំប្រាក់ ការបង្កើតអត្តសញ្ញាណ ប័ណ្ណសន្យានៅតាមសហគមន៍ដែលមានប្រាក់ចំណូលទាប និងរៀនជំនាញសំខាន់ៗផ្នែកហិរញ្ញវត្ថុ ។
កម្មវិធី SoarMA នឹងប្តេជ្ញាក្នុងការចាត់ចែងធនធានរបស់ខ្លួនសម្រាប់ជ្រោមជ្រែងគោលបំណងទាំងបីជាគោលការណ៍ ។ ទីមួយ កម្មវិធីនេះ មានបំណងបង្កើនភាគរយនៃការសន្សំប្រាក់ជាគ្រួសារ សម្រាប់ការអប់រំនៅឧត្តមសិក្សា នៅតាមសហគមន៍ជាគោលដៅទាំងអស់ ។ ទីពីរ កម្មវិធីនេះមានបំណងផ្តល់ជូនកម្មវិធីការអប់រំហិរញ្ញវត្ថុដែលមានគុណភាពខ្ពស់ដល់គ្រួសារ ដើម្បីបង្កើតបានជាវប្បធម៌ចំពោះការសន្សំប្រាក់ដើម្បីអនាគត និងការគ្រប់គ្រងថវិកាប្រកបដោយនិរន្តរភាព ។ ទីបី កម្មវិធីនេះមានបំណងជម្រុញឲ្យសិស្សចុះឈ្មោះចូលរៀនឲ្យបានច្រើនក្រោយចប់វិទ្យាល័យ និងអត្រាបញ្ចប់ការសិក្សាមានកម្រិតខ្ពស់ ចំពោះទីក្រុងទាំងអស់នេះ បង្កការលើកទឹកចិត្តសម្រាប់ការសិក្សានៅឧត្តមសិក្សាចំពោះកុមារដែលងាយរងគ្រោះខាងផ្នែកសេដ្ឋកិច្ច និងកុមារដែលមិនមានឱកាសគ្រប់គ្រាន់ ។
តើខ្ញុំអាចចុះឈ្មោះបើកគណនីយបាននៅពេលណា?
ការបើកទទួលចុះឈ្មោះសម្រាប់កម្មវិធី SoarMA នឹងធ្វើឡើងនៅពេលចាប់ផ្តើមឆ្នាំសិក្សា 2017-2018 សម្រាប់សិស្សថ្នាក់ទីប្រាំពីរ ដែលបានចុះឈ្មោះចូលរៀននៅសាលាសហគមន៍ដែលចូលរួមក្នុងកម្មវិធីនេះ ។ អ្នកអាចចុះឈ្មោះដើម្បីទទួលបានព័ត៌មានបច្ចុប្បន្នភាពនៅឯ SoarMA529.org
ហេតុអ្វីខ្ញុំត្រូវចុះឈ្មោះយកគណនីយនេះ?
គណនីយសន្សំប្រាក់សម្រាប់ការសិក្សនៅមហាវិទ្យាល័យ គឺជាវិធីមួយដ៏មានប្រសិទ្ធិភាពសម្រាប់គ្រួសារ ក្នុងការគ្រប់គ្រងភាពប្រឈមចំពោះការឡើងថ្លៃផ្នែកឧត្តមសិក្សា ។ គណនីយនេះ ជាឧបករណ៍អាចបង្ហាញពីភាពមានប្រយោជន៍មួយ ដែលជួយយើងបានក្នុងការទទួលបានការអប់រំ និងសេចក្តីប្រាថ្នារបស់កុមារ ។ យុវវ័យដែលធំធាត់ ហើយបានដឹងថាខ្លួនមានគណនីយសន្សំមួយ សម្រាប់ជួយផ្គត់ផ្គង់ហិរញ្ញវត្ថុដល់ការសិក្សាទៅមុខរបស់គេ គឺមានភាគរយខ្ពស់ក្នុងការសម្រេចក្តីប្រាថ្នាក្នុងការសិក្សា ជាងក្មេងដែលមិនមានគណនីយនេះ ។ ការសិក្សាស្រាវជ្រាវក៏បានបង្ហាញផងដែរថា កុមារដែលមានគណនីយប្រាក់សន្សំ ជារួមមានចំនួនប្រាំពីរដងច្រើនជាងអ្នកដែលមិនមានគណនីយសន្សំ ក្នុងការចូលរៀននៅមហាវិទ្យាល័យ ។
សិស្ស និងគ្រួសារដែលចុះឈ្មោះចូលរួមក្នុងកម្មវិធី SoarMA ក៏នឹងទទួលបានផលប្រយោជន៍ពីកម្មវិធីអប់រំហិរញ្ញវត្ថុ ដែលបានដាក់បញ្ចូលជាមួយនឹងសកម្មភាពសាកល្បងនេះផងដែរ ។ ជាមួយនឹងកម្មវិធីបង្គ្រប់ប្រាក់សន្សំ ដើម្បីលើកទឹកចិត្តឲ្យគ្រួសារសិស្សចេះសន្សំប្រាក់ កម្មវិធីសិក្សាហិរញ្ញវត្ថុដែលហៅថា “វដ្ដនៃការសន្សំប្រាក់” នឹងត្រូវសម្របសម្រួលដោយ Inversant ដែលជាអង្គការមួយជួយក្នុងការពង្រឹងអំណាចហិរញ្ញវត្ថុ និងការសម្រេចលទ្ធផលចំពោះការសិក្សាថ្នាក់ឧត្តម សម្រាប់សហគមន៍ដែលមានប្រាក់ចំណូលទាប ។ សម្រាប់គ្រួសាររបស់សិស្ស គឺត្រូវទទួលបានផលប្រយោជន៍ពីការសិក្សាគោលការណ៍គន្លឹះហិរញ្ញវត្ថុដែលលាតត្រដាងលើសពីក្តីប្រាថ្នានៃការអប់រំនៅឧត្តមសិក្សា ហើយអាចជួយពួកគេបង្កើតបាននូវអត្តចរិកវិជ្ជមានចំពោះការសន្សំប្រាក់ និងស្ថាប័នហិរញ្ញវត្ថុ ។
តើអ្វីជាគណនីសន្សំមហាវិទ្យាល័យ 529?
គណនីយទាំងអស់ដែលមានផ្តល់ជូនតាមរយៈកម្មវិធី SoarMA គឺជា “ផែនការ 529” ដែលជាផែនការវិនិយោគចំណេញពន្ធ ដែលអនុញ្ញាតដោយវគ្គទី 529 នៃក្រមប្រាក់ចំណូលផ្ទៃក្នុង (Internal Revenue Code) ហើយត្រូវបានរៀបចំឡើង ដើម្បីជម្រុញឲ្យមានការសន្សំប្រាក់សម្រាប់ការសិក្សានៅឧត្តមសិក្សា ។ គណនីយទាំងអស់នេះ មានការផ្តល់ជូនជាពិសេសតាមរយៈ EMFA’s U.Fund ដែលឧបត្តម្ភដោយកុម៉ុងវែលនៃរដ្ឋម៉ាសាឈូសេត (Commonwealth of Massachusetts) ហើយគ្រប់គ្រងដោយក្រុមវិនិយោគហ្វ៊ិឌែលិធី (Fidelity Investments) ។
គណនីយទាំងអស់ដែលបង្កើតឡើងតាមរយៈកម្មវិធី SoarMA មានរួមបញ្ចូលការដាក់ប្រាក់ដំកល់ចំនួន $50 ដើម្បីជួយដល់គ្រួសារឲ្យចាប់ផ្តើមដាក់ប្រាក់សន្សំសម្រាប់ភាពជោគជ័យនាពេលអនាគត ។ ការទទួលបានប្រាក់ចំណូលក្នុងគណនីយដែលមិនបាច់បង់ពន្ធ ហើយអ្នកអាចដកប្រាក់សន្សំនោះយកមកប្រើទៅតាមគោលបំណងដោយមិនចំាបាច់ត្រូវបង់ពន្ធសហព័ន្ធ និងរដ្ឋលើពន្ធប្រាក់ចំណូល ឡើយ ។ ការចូលរួមចំពោះគណនីយនេះ គឺជាអ្វីដែលមិនចំាបាច់កាត់ពន្ធ ហើយក៏មិនត្រូវបង់ថ្លៃសេវាកម្មថែរក្សាគណនីយនេះឡើយ ។ គណនីយនីមួយៗ អាចមានប្រាក់ជាអតិបរមាចំនួន $375,000 សម្រាប់អ្នកទទួលផលម្នាក់ៗ ។
នរណាអាចចុះឈ្មោះបើកគណនីយនេះបាន?
កម្មវិធីនេះ គឺបើកចំហចំពោះសិស្សថ្នាក់ទីប្រាំពីរទាំងអស់ ដែលបានចុះឈ្មោះចូលរៀននៅអនុវិទ្យាល័យដូចខាងក្រោម ដែលចាប់ផ្តើមក្នុងឆ្នាំសិក្សា 2017-2018 ៖
- នៅទីក្រុង Haverhill ៖ អនុវិទ្យាល័យ Consentino Middle School
- នៅទីក្រុង Lowell ៖ អនុវិទ្យាល័យ Stoklosa Middle School
- នៅទីក្រុង Pittsfield ៖ អនុវិទ្យាល័យ Reid Middle School
- នៅទីក្រុង Springfield ៖ អនុវិទ្យាល័យ South End Middle School
- នៅទីក្រុង Worcester ៖ អនុវិទ្យាល័យ Worcester East Middle School
ហេតុអ្វីបានគេជ្រើសរើសឲ្យសាលាខ្ញុំចូលរួមក្នុងកម្មវិធី SoarMA?
ដោយគិតអំពីទំនាក់ទំនងការការជិតស្និតជាមួយនឹងរតនាគារ ធនាគារទុនបម្រុងសហព័ន្ធនៃក្រុងបូស្តុន (Federal Reserve Bank of Boston) ព្រមទាំងភាពស្របគ្នានៃគោលបំណងរបស់កម្មវិធីសាកល្បង ជាមួយនឹងភាពប្រឈមការងារទីក្រុង (Working Cities Challenge) គឺសាលាទាំងអស់នេះ ជាដៃគូបែបធម្មជាតិចំពោះកម្មវិធី SoarMA សាកល្បង ។ ដោយការជ្រើសរើសយកសាលាទាំងប្រាំនេះ កម្មវិធី SoarMA បានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវចំពោះភាពចម្រុះផ្នែកវប្បធម៌ និងភូមិសាស្រ្ត នៃកុម៉ុងវែល ក្នុងពេលដែលខ្លួនកំពុងធ្វើការដើម្បីកសាងអ្នកដឹកនាំជំនាន់ក្រោយក្នុងសហគមន៍របស់យើង ។